ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៤-២១ ខែឧសភា ភ្លៀវនៅតែបន្តធ្លាក់រ៉ាយប៉ាយទូទាំងប្រទេស, សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៏អាកាសធាតុប្រចាំសប្ដាហ៏ថា​ នៅថ្ងៃទី១៤ ខែឧសភា ជ្រលងសម្ពាធទាបមកពីសមុទ្រឥណ្ឌា និងលាតសន្ធឹងអុសបន្លាយលើព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើអោយអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖ – ភ្លៀងអាចនឹងបន្ដធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកំរិតពីមធ្យមទៅច្រើន។ -ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែឧសភាភ្លៀងអាចនឹងកាន់តែបង្កើនការធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

អានបន្ដ

ហាយ​ឡែ​ន​ឌ័​របើក​បុក​ស្លាប់​បុរស​ម្នា​ក់ខណះកំពុងដើរតាមផ្ទូវនៅ​ថ្មគោល​

បាត់ដំបង៖ បុរសម្នាក់បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយដែលបានកើតឡើងកាលពីវេលាម៉ោង​៨ និង​៣០​នាទីយប់​ ថ្ងៃទី១០ ខែ ឩសភា ឆ្នាំ២០១៧​ លើ​កំណាត់​ផ្លូវជាតិ​៥៧B​ ត្រង់ចំណុច​ក្រុមទី​០៥ ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ តាមសម្ដីរបស់សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះ​ឈ្មោះ ដុំ អែម អាយុ​៦៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​ទីលំនៅ​ភូមិ​ប័​ង្គ​ក្រោម

អានបន្ដ

ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនឹង “មិនបញ្ឈប់ឡើយ” ​​​នេះជាការលើកឡើងរបស់រដ្ឋាភិបាលកូរ៉េខាងជើង

ព្យុងយ៉ាងកូរ៉េខាងជើង: មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងនៅក្នុងបទសម្ភាសដ៏កំរមួយដែលបានសន្យាថាការធ្វើតេស្តអាវុធនុយក្លេអ៊ែរនឹង«មិនបញ្ឈប់ឡើយ “ដរាបណាអាមេរិកបានបន្តនូវអ្វីដែលពួកគេមើលឃើញថាជា«អំពើឈ្លានពាន»។ថ្លែងទៅកាន់ទូរទស្សន៍ CNN កាលពីថ្ងៃពុធលោកសុខជលវ៉ុនមិនបញ្ជាក់ថាពេលណានឹងធ្វើការតេស្តអាវុធនុយក្លេអ៊ែរលើកទីប្រាំមួយដែលជាការរំពឹងទុកជាយូរមកហើយរបស់ប្រទេសខ្លួននឹងធ្វើឡើងនោះឡើយ ប៉ុន្តែលោកបាននិយាយថាវានឹងមិនត្រូវបានរងឥទ្ធិពលដោយព្រឹត្តិការណ៍ណាមួយពីខាងក្រៅ។ លោកបានថ្លែងថា:«ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគឺជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើងដើម្បីពង្រឹងកងកម្លាំងផ្នែកអាវុធនុយក្លេអ៊ែររបស់យើង»។«ដរាបណាអាមេរិកនៅតែបន្តអំពើឈ្លានពានលើ អធិបតេយ្យភាពរបស់យើង យើងនឹងមិនបញ្ឈប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនិងមីស៊ីលឡើយ “។នេះជាការលើកឡើងរបស់លោកសុខ នាយកនៃវិទ្យាស្ថានសិទ្ធិមនុស្សនៅបណ្ឌិត្យសភាសង្គមវិទ្យាសាស្ត្ររបស់កូរ៉េខាងជើង។ ប៉ុន្តែគាត់ត្រូវបានគេអនុញ្ញាតធ្វើអត្ថាធិប្បាយទូរទស្សន៍ CNN អំពីរឿងទៅទាំងអស់។អត្ថាធិប្បាយរបស់លោកត្រូវបានសមាជិកគណៈរដ្ឋមន្រ្តីកំពូលរបស់អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងសម្ពាធការទូតដើម្បីទប់ស្កាត់ទៅលើភាពតានតឹងនៅកូរ៉េខាងជើង ដើម្បីអោយប្រទេសនេះងាកមកកាន់ការសន្ទនាវិញបន្ទាប់ពីសន្និសីទព្រឹទ្ធសភានៅលើការគំរាមកំហែងដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

អានបន្ដ

សង្គ្រោះ​ដំរីព្រៃ​មួយ​ហ្វូង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​គ្រាប់​អា​បេ

ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ​មួយ​ហ្វូង​មានមេ​មានកូន បាន​រអិល​ធ្លាក់​ចូល​ក្នុង​រណ្តៅ​មួយ​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ធ្វើ​ឱ្យ​អ្នកស្រុក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​ជាប់ផុង​ក្នុង​ល្បាប់​ភក់​អស់​ជា​ច្រើន​ម៉ោង ទើប​មន្ត្រី​បរិស្ថាន​និង​អ្នកស្រុក​នៅ​ជិត​កន្លែង​កើតហេតុ​បានដឹង និង​ជួយ​សង្គ្រោះ​ហ្វូង​ដំរី​ទាំងនោះ​ឲ្យ​ងើប​ចេញពី​រណ្តៅ​ដែល​មាន​ល្បាប់ភក់​នោះ​បាន ។ ជា​ការ​កត់សម្គាល់ ការ​សង្គ្រោះ​ហ្វូង​ដំរីព្រៃ​នេះ បាន​ប្រើ​ពេលវេលា​អស់​ជិត​១០​ម៉ោង​និង​ជា​ប្រតិបត្តិការ​លើក​ដំបូង​សម្រាប់​មន្ត្រី​ជំនាញ​ខាង​វិស័យ​ព្រៃឈើ សត្វព្រៃ នៅ​ប្រទេស​កម្ពុជា ដែល​កម្រ​កើត​មាន ក្នុង​ការ​ជួយ​ស្រោចស្រង់​ជីវិត​ដំរី​ចំនួន​១១​ក្បាល​ទាំង​ធំ​និង​តូច​ពី​ក្នុង​ណ្តៅ​មរណៈ ។ នៅ​កន្លែង​កើតហេតុ

អានបន្ដ