លេចចេញតម្លៃ OnePlus 5 ជាមួយនិងសមត្ថភាពខ្លាំងមិនធម្មតា


OnePlus  ជាស្មាតហ្វូនដែលនរណាៗក៏ដឹងពីសមត្ថភាពរបស់វាពីមួយជំនាន់ទៅមួយជំនាន់សុទ្ធតែជាកំពូលស្មាតហ្វូតដែល មានការគ្រាំទ្រច្រើនពីនាក់ប្រើប្រាស់។ ដោយឡែកថ្មីៗនេះដែល ទើបតែលេចចេញនូវពត៏មានបែលធ្លាយពីលក្ខណៈសម្បត្ដិ របស់OnePlus 5  អ្នកប្រហែលអាច នឹងពិបាកជឿ។ បើនិយាយពីលក្ខណៈសម្បតិ្ដរបស់OnePlus 5 គឺថានឹង រត់ដោយឈីប
Qualcomm SD 835 SoC អមដោយ រ៉េមទំហំ ដល់ទៅ 8GB និង មានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB ថែមទាំង  អាចបន្ថែម MicroSD បានថែម ទៀតផង។ចំណុចដែលគួរ ឱ្យចាប់អារម្មណ៍ បំផុតនោះ គឺវាមាន កាមេរ៉ា ភ្លោះនៅផ្នែក ខាងក្រោយ មាន ទំហំ 23MP និង កាមេរ៉ាមុខមួយ មានទំហំ 16MP ។

រីឯអេក្រង់របស់វា មិនមែន FHD ទៀតទេគឺ QHD (1440p) ទំហំ 5.5 ដដែល ខណៈដែលមុននេះ សារពត៌មាន ជាច្រើនសុទ្ធតែ អះអាង ថាអេក្រង់វាត្រឹម FHD ប៉ុណ្ណោះ។ សម្រាប់ OnePlus 5
វារត់ជាមួយ Android 7.1 អមដោយ ថាមពលថ្ម កាន់តែធំ ដល់ ទៅ 4,000mAh និង មានទម្ងន់ប្រមាណ 156ក្រាម។
ទោះបីជាយ៉ាងណាក៏ OnePlus 5 ត្រូវបានដាក់អោយធ្វើការកុម្ម៉ង់ហើយទោះបីជាវាមិនទាន់បានប្រកាសចេញលក់ផ្លូវការ ក៏ដោយ។ ចំណែកឯតម្លៃរបស់វាវិញអាច ថ្លៃដល់ទៅ 621.99$ តែបើអ្នកកុម្ម៉ង់ ក្នុងពេលនេះ វាមានតម្លៃ ត្រឹមតែ 449$ ប៉ុណ្ណោះ។

 


Leave a Reply

Your email address will not be published. Required fields are marked *