ហាយ​ឡែ​ន​ឌ័​របើក​បុក​ស្លាប់​បុរស​ម្នា​ក់ខណះកំពុងដើរតាមផ្ទូវនៅ​ថ្មគោល​


បាត់ដំបង៖ បុរសម្នាក់បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយដែលបានកើតឡើងកាលពីវេលាម៉ោង​៨ និង​៣០​នាទីយប់​ ថ្ងៃទី១០ ខែ ឩសភា ឆ្នាំ២០១៧​ លើ​កំណាត់​ផ្លូវជាតិ​៥៧B​ ត្រង់ចំណុច​ក្រុមទី​០៥ ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ តាមសម្ដីរបស់សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះ​ឈ្មោះ ដុំ អែម អាយុ​៦៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​ទីលំនៅ​ភូមិ​ប័​ង្គ​ក្រោម ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ​ សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរ​ថ្មើរជើង​ម្នាក់ ខណះរថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព​ណ៌​​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ​2V-6634​ បើកបរក្នុងទិសដៅ​ស្របគ្នានោះបានបុកមួយ ទំហឹងបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ចំណែកបើកបររថយន្ដបង្កបានរត់គេចខ្លួនបាត់។


Leave a Reply

Your email address will not be published. Required fields are marked *