ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៤-២១ ខែឧសភា ភ្លៀវនៅតែបន្តធ្លាក់រ៉ាយប៉ាយទូទាំងប្រទេស, សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់


ភ្នំពេញ៖​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៏អាកាសធាតុប្រចាំសប្ដាហ៏ថា​
នៅថ្ងៃទី១៤ ខែឧសភា ជ្រលងសម្ពាធទាបមកពីសមុទ្រឥណ្ឌា និងលាតសន្ធឹងអុសបន្លាយលើព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈបែបនេះ នឹងធ្វើអោយអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖

– ភ្លៀងអាចនឹងបន្ដធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកំរិតពីមធ្យមទៅច្រើន។
-ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែឧសភាភ្លៀងអាចនឹងកាន់តែបង្កើនការធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។ លើពីនេះក្រសួងក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់បានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្ដាក់ដែលអាចនឹង បន្ដកើតមានញឹកញាប់នៅក្នុងពេលមានភ្លៀងធ្លាក់​ជាពិសេសចាប់ពីថ្ងៃទី១៤ ដល់ ២១ ខែ ឧសភា ឆ្នាំ២០១៧។


Leave a Reply

Your email address will not be published. Required fields are marked *