Mark Prin ចេញមុខការពារ Kimmy Kimberly ភ្លាម ក្រោយមានការរិះគន់ ក្នុងការសម្តែងរឿងភាគថ្មីរបស់នាង!


រឿងភាគថ្មីមានចំណងជើងថា «ហង្សបាក់ស្លាប» ដែលកំពុងតែត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ថៃជាបន្តបន្ទាប់នោះ បានសម្តែងដោយតួឯកស្រីនាង Kimmy Kimberly និងកម្លោះសង្ហាលោក James Jirayu។

Image result for hong bak slab

ប៉ុន្តែក្រោយរឿងនេះបានចាក់ផ្សាយ ក៏មានការរិះគន់ថា កញ្ញា Kimmy Kimberly មិនសាកសមជាមួយនឹងតំណែងតួឯកស្រីនាង Pim Lapas នៅក្នុងរឿង «ហង្សបាក់ស្លាប» នោះឡើយ ហើយថែមទាំងដើរតួមិនសមគ្នាជាមួយនឹងតួឯកប្រុសលោក James Jirayu ទៀតផង ព្រោះនាងដូចជាចាស់ជាងខាងប្រុស។

បន្ទាប់ពីមានការរិះគន់ ទៅលើតួឯកស្រីនាង Kimmy Kimberly ដូច្នេះ តារាសម្តែងលោក Mark Prin ដែលត្រូវបានគេស្គាល់ថា ជាសង្សារតារាស្រីរូបនេះក៏បានចេញមុខការពារ ព្រមទាំងបានចូល Comment ឆ្លើយតបជាមួយអ្នករិះគន់នៅក្នុង IG ផងដែរថា សូមឱ្យអ្នកទាំងរិះគន់ទាំងនោះ ងាកមកគិតសារជាថ្មីក្នុងផ្លូវល្អ ដើម្បីមកជាការលើកទឹកចិត្តដល់អ្នកសម្តែង ដែលបានខំប្រឹងសម្តែងផង។ ពិសេសក៏សូមផ្តល់តម្លៃឱ្យស្រ្តីឱ្យដូចជាម្តាយ ជាបងស្រី ឬប្អូនស្រី របស់ខ្លួនដូច្នេះដែរ

Image result for kimberly and james ji

នេះបើតាមសម្តីរបស់ Mark Prin ប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុកឱ្យបានដឹងតាមរយៈកម្មវិធី WHIZDOM 101 ដែលលោកបានទៅចូលរួមកាលពីពេលថ្មីៗនេះ។

បន្ថែមពីលើនេះ Mark Prin ក៏បាននិយាយជាការលេងសើចថា ចង់ជួបមុខអ្នកដែលរិះគន់លើ Kimmy Kimberly ទៀតផង។

រកឯណាបាន? សង្សារដែលចេះឈឺឆ្អាលការពារខ្លួនល្អៗដូច្នេះ។

គួរឱ្យដឹងដែរថា គូស្នេហ៍តារារវាងលោក Mark Prin និងនាង Kimmy Kimberly ពួកគេបានសេពគប់ស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។ ហើយជារឿយៗក៏តែងតែបានបង្ហាញ ភាពផ្អែមល្ហែមជាមួយគ្នាមិនដាច់ផងដែរ នៅក្នុងអ៊ីនស្តារក្រាម៕


Leave a Reply

Your email address will not be published. Required fields are marked *