ខួបកំនើតបន្តបន្ទាប់ រវាងគូស្នេហ៏ Yaya ft Nadech & Kim ft Mark


ពិតជា​ធ្វើឱ្យ​ទស្សនិកជន​មានការ​រំភើបចិត្ត​ជំនួស​គូស្នេហ៍​តារា​ថៃ​រវាង យ៉ា​យ៉ា ឧ​រ៉ា​ត​សៈ​យ៉ា (Yaya Urassaya) និង លោក ណៈ​ដេ​ដ គូ​គិ​មិ​យៈ (Nadech Kugimiya) ដោយ​កាលពី​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៧ គឺ​លោក ណៈ​ដេ​ដ និង ក្រុមការងារ​បានផ្តល់​ភាព​ភ្ញាក់ផ្អើល​ជាពិសេស​សម្រាប់ យ៉ា​យ៉ា ក្នុងឱកាស​ខួបកំណើត​ចូល​វ័យ ២៤ ឆ្នាំ ។

Image may contain: 9 people, people smiling

​អ្វីដែល​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​បំផុត គឺ​លោក ណៈ​ដេ​ដ ជា​អ្នក​លើក​នំ​ខួបកំណើត​ដោយផ្ទាល់​មកឱ្យ យ៉ា​យ៉ា ផ្លុំ​អបអរ​ឆ្លង​ថ្ងៃ​ខួបកំណើត ដែល​ទង្វើ​ដ៏​បើកចំហ និង ផ្អែមល្ហែម​បែបនេះ​គឺជា​អ្វីដែល​មិត្ត​អ្នកគាំទ្រ​ជូនពរ​ឱ្យ​ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​ស្ថិតស្ថេរ ព្រោះ យ៉ា​យ៉ា ក៏បាន​សម្តែង​ការ​អរគុណ​ជាពិសេស​ដោយ​ការ​ឱប និង ឱន​ថ្ពាល់​មក​ប៉ះ​ជាមួយ​ថ្ពាល់​របស់លោក ណៈ​ដេ​ដ ។​

​គួរបញ្ជាក់​ផងដែរ​ថា រឿង​« រលក​ជីវិត​» (Kleun Cheewit) ដែល​សម្តែង​ដោយ​តារា​ស្រី យ៉ា​យ៉ា និង លោក ម៉ាក ព្រី​ន សុផារ៉ា​ត (Mark Prin Suparat) ទើបតែ​បញ្ចាំង​ចប់​នៅ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ ដែល​អ្វីដែល​ចៃដន្យ​បំផុត​នោះ គឺ​តារា​ស្រី យ៉ា​យ៉ា ទើបតែ​ឆ្លង​ខួបកំណើត​នៅ​ថ្ងៃទី ១៨ ខែ មីនា ហើយ​គ្រាន់តែ​រំលង​មួយថ្ងៃ​សោះ ចូល​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧ គឺ​ចូលដល់​ខួបកំណើត​របស់លោក ម៉ាក ឈានចូល​វ័យ ២៧ ឆ្នាំ​វិញ​ម្តង ។​

Image may contain: 2 people, people standing

​គ្រាន់តែ​ចូល​ថ្ងៃទី ១៩ ខែ មីនា ភ្លាម មិន​ថា​មិត្តភក្តិ​ក្នុង​សិល្បៈ ថ្នាក់ដឹកនាំ និង មិត្ត​អ្នកគាំទ្រ​សុទ្ធតែ​រៀបចំ​នំ​ខួបកំណើត និង កាដូ​ជូន​លោក ម៉ាក ជាពិសេស ចំណែកឯ​សង្សារ​របស់លោក​ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​ហង្ស​បាក់​ស្លាប​» (Buang Hong) គីម​ប៊ឺ​លី អែន វ៉ូ​ន​ថេ​ម័​ដ (Kimberly Ann Voltemas) ក៏​មិនបាន​នៅ​ស្ងៀម​នោះទេ នាង​បាន​បង្ហោះ​ពាក្យពេចន៍​ក្នុង​ចិត្ត​របស់​នាង​នៅ​នាទីចុងក្រោយ​នៃ​ថ្ងៃ​ខួបកំណើត ជាមួយ​រូបថត​របស់​ពួកគេ​ទាំងពីរ ដោយ​បញ្ជាក់ថា «​សុំ​ធ្វើជា​អ្នក​បង្ហោះ​រូប​ចុងក្រោយ​គេ​បំផុត​» ។

Image may contain: 2 people, people smiling, people sitting

​មិនតែប៉ុណ្ណោះ​ក៏មាន​ពាក្យសម្តី​សំដៅទៅ​លោក ម៉ាក ថា «​ជូនពរ​ថ្ងៃ​ខួបកំណើត​ចំពោះ​បុរស​ម្នាក់នេះ ដែល​ដើរតួរ​ជា​មិត្តភក្តិ​មកជា​យូរ​ឆ្នាំ ជា​ដៃគូ​ជម្នះ​ឧបសគ្គ ជា​រនាំង​ការពារ​រឿងរ៉ាវ ពិតជា​អរគុណ​ចំពោះ​ការអត់ធ្មត់ ការលើកទឹកចិត្ត និង តែងតែ​នៅក្បែរ​ខ្លួន​ឆ្លងកាត់​ភាព​ងងឹត ហើយក៏​សូម​ជូនពរ​ឱ្យ​ក្តី​ប្រាថ្នារ​បស់បង​បានសម្រេច​ក្នុងឆ្នាំនេះ​ផងដែរ​» ។​

Image may contain: one or more people and text

Image may contain: 3 people, people sitting, people eating, table and indoor


Leave a Reply

Your email address will not be published. Required fields are marked *