ទីបំផុត Rain សម្រចចិត្តទម្លាយរូបជាលើកដំបូង ជាមួយប្រពន្ធរូបស្អាតហើយ ក្រោយរៀបការរួច!


អ្នកគាំទ្រកម្ពុជា ជាច្រើននាក់ កំពុងតែរាប់ថយក្រោយបន្តិចម្តងៗ ដែលពួកគេ បន់ឲ្យដល់ថ្ងៃ៣០ខែ មីនា ឆាប់ៗនេះ ដើម្បីបានជួបមុខតារាចម្រៀងប្រុស រូបសង្ហា Rain ដោយផ្ទាល់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

មុននឹងតារាចម្រៀងប្រុសរូបនេះ មកប្រទេសកម្ពុជាដែរ កាលពីថ្មីៗនេះ រូបលោក បានសម្រេចចិត្តទម្លាយនូវរូបថតដ៏កម្រ របស់លោក ជាមួយនឹងភរិយាជាទីស្រលាញ់ជាសារធាណៈ ក្រោយពេលរៀបការរួច។

ក្នុងនោះ លោក Rain និងភរិយា នាងKim Tae Hee បានទៅថតឲ្យទស្សនាវដ្តី Bazaar ដោយរូបថតទាំងនោះ ពិតជាធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះជារូបដំបូង ដែលពួកគេបានថតជាមួយគ្នា ក្រោយចាប់ដៃសាងជីវិតគ្រួសារ៕


Leave a Reply

Your email address will not be published. Required fields are marked *