ទោះរឿងភាគត្រូវក្ស័យធន ប៉ុន្តែ Pancake ក្នុងឈុតជានារីបម្រើការលើយន្តហោះ ពិតជាស្អាតមិនធម្មតាមែន!


ស្របពេលដែលមានតារាសម្តែងស្រីជាច្រើនដួង កំពុងតែប្រណាំងប្រជែងគ្នាដណ្តើមបានប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុងវិស័យខ្សែភាពយន្ត តារាស្រីលំដាប់ជួរមុខនាង Pancake Khemanit ក៏ហាក់ដូចជាធ្លាក់ប្រជាប្រិយភាពបន្តិចដែរ ក្នុងវិស័យនេះ ព្រោះដោយសារតែរឿងភាគដែលនាងបានសម្តែង កំពុងតែជួបបញ្ហាក្ស័យធន និងរឿងផ្ទៃក្នុងជាច្រើន។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏យើងឃើញ Pancake Khemanit នៅក្នុងរឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា «Nang Fah Rai Peek» ពិតជាមានភាពស្រស់ស្អាតប្លែកទៀតហើយ នៅក្នុងឈុតថ្មីជានារីបម្រើការលើយន្តហោះ។

គួរឱ្យដឹងដែរថា ក្នុងការថតរឿងភាគថ្មីនេះ នាងបានសម្តែងជាមួយលោក Tanapool ដែលជាតួឯកប្រុស និងមានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើននាក់ទៀតផងដែរ។

មិនតែប៉ុណ្ណោះ ក្នុងការថតរឿងភាគនេះ ក៏មានការចេញសម្តែង ថតនៅប្រទេស ហុងកុងផងដែរ​ ដោយបានចាប់ផ្តើមថត តាំងពាក់កណ្តាលឆ្នាំ២០១៦មកម្ល៉េះ។ ថ្មីៗនេះក៏បានលេចឮថា គម្រោងថតរឿងនេះត្រូវបានដួលរលំ ដោយតួសម្តែងម្នាក់ៗនៅមិនទាន់ទទួលបានតម្លៃខ្លួនទេ រួមទាំងនាង Pancake Khemanitផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *